យើង​ខ្ញុំ​មាន​សេវាកម្ម Hosting ផ្សេងៗ​ដែល​អាច​ផ្តល់​​ជូន​​​អតិថិជន​​តាម​​សេចក្តី​​ត្រូវ​ការ ។ ប្រសិន​បើ​លោក​​អ្នក​​មិន​ច្បាស់​ថា​​តើ Hosting ប្រភេទ​ណា​ត្រូវ​តាម​​តំរូវ​ការ​របស់​លោក​អ្នក សូម​​ទាក់​ទង​មក​​យើងខ្ញុំ។ យើង​ខ្ញុំ​នឹង​រង​ចាំ​ទទួល​​ប្រឹក្សា​​យោបល់​​ដោយ​​រីករាយ។

Hosting សំរាប់គេហទំព័រទូទៅ (៩៩ដុល្លារ ក្នុង១ឆ្នាំ)

Hosting ប្រភេទ​នេះ​គឺ​ប្រើ​​សំរាប់ Hosting គេហទំព័រ​ធម្មតា​ទូទៅ​ដែល​​មិន​តំរូវ​​អោយ​​លោកអ្នក​​មាន​​ចំណេះដឹង​​គ្រប់គ្រង Server ក្រុមហ៊ុន​​យើង​​ខ្ញុំ​​ជា​អ្នក​គ្រប់​គ្រង​ Server ជំនួសដែល​ផ្តល់​លក្ខណៈ​ងាយ​​ស្រួល​​ច្រើន​​ដល់​​អតិថិជន។ មាន​កម្ម​វិធី​បង្កើត​​គេហ​ទំព័រ​ជា​ច្រើន​​ដូចជា SANKOR CMS Wordpress Joomla Drupal ជា​ដើម​​អាច​​ប្រើ​ជា​មួយ
Hosting ប្រភេទ​នេះ។

VPS Hosting

Hosting ប្រភេទនេះគឺសំរាប់អតិថិជនណាដែលចង់គ្រប់គ្រង Server ដោយ​ខ្លួនឯង។ មាន​ន័យថា​អតិថិជន​ត្រូវមាន​ចំណេះដឹង​ខាងបង្កើត គ្រប់គ្រង Server ផ្សេងៗ។ ក្រុមហ៊ុនយើង​ខ្ញុំផ្តល់​សេវាកម្ម​ VPS Hosting ទៅតាម​ទីកន្លែងរបស់​ម៉ាស៊ីនដែល​ស្ថិតនៅប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ជាដើម។